កិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារនៃការរៀបចំកិច្ចប្រជុំអាស៊ានឆ្នាំ២០២២
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃការរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ក្នុងគោលបំណងពិភាក្សាលើអាទិភាពរបស់ ASCC ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាប្រធានក្នុងកិច្ចប្រជុំនេះ ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការពង្រឹងសមត្ថភាព លើសមាជិកអនុគណៈកម្មការ ASCC ដែលមានក្រុមការងារលេខាធិការដ្ឋាន មានតួនាទីជាអ្នកសម្របសម្រួល ទាំងការងារសម្របសម្រួលនៅក្នុងប្រទេស ទាំងការងារសម្របសម្រួលអន្តរប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន ដែលមានការសម្របសម្រួល ទាំងកម្រិតថ្នាក់ដឹកនាំ ទាំងកម្រិតឧត្ដមមន្ត្រី។
.jpg)
ដោយឡែកក្រុមបច្ចេកទេស ដែលមានតួនាទីរៀបចំខ្លឹមសារ ដើម្បីរៀបចំគណៈកម្មការពិនិត្យ និងសម្រេច និងរៀបចំលិខិតរដ្ឋបាលផ្សេងៗទៀត។ មុននឹងឈានទៅដល់កិច្ចប្រជុំកម្រិត ASCC មានកិច្ចប្រជុំកម្រិតបច្ចេកទេសជាច្រើន ដូច្នេះយើងត្រូវត្រៀមខ្លួនក្នុងការរៀបចំលេខាធិការដ្ឋាននេះឱ្យបានរឹងមាំ ទើបអាចឈានទៅសម្រេចកិច្ចប្រជុំ ASCC បានជោគជ័យ។
.jpg)
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមរដ្ឋលេខាធិការ និងសមាជិកអនុគណៈកម្មការ ASCC មួយចំនួនទៀត។
.jpg)
.jpg)
បន្ទាប់: រឿងភាគខ្មែរថ្មី ដែលផ្សព្វផ្សាយពីដំរីខ្មែរ និងតំបន់ភូមិភាគឦសានកម្ពុជា
ការអានដែលទាក់ទង
- ពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បង្គន់អនាម័យ បរិក្ខារលាងសម្អាតដៃ និងសម្ភារៈ
- រដ្ឋប្រមូលចំណូលចរន្តបានជិត ៤ពាន់លានដុល្លារ !
- US Centres for Disease Control and Prevention make significant contributions to improve the well-bei
- សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ក្នុងការបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម
- កិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារនៃការរៀបចំកិច្ចប្រជុំអាស៊ានឆ្នាំ២០២២
- សុន្ទរកថាបើកវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»
- សម្រាប់អនាគត៖ ក្រុមហ៊ុន Mana Global LLC បានចាប់ផ្តើមដំណើរការជាផ្លូវការ ដើម្បីផ្តល់អំណាចដល់
- រឿងភាគខ្មែរថ្មី ដែលផ្សព្វផ្សាយពីដំរីខ្មែរ និងតំបន់ភូមិភាគឦសានកម្ពុជា
- កម្ពុជារកចំណូលជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
- ការទម្លាយព័ត៌មានអ្នកជំនាញឯករាជ្យ៖ សហរដ្ឋអាមេរិកប្រើប្រាស់ទន្លេមេគង្គវាយប្រហារទៅលើប្រទេសចិន