ពិធី​សម្ពោធ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ បង្គន់​អនាម័យ បរិក្ខារ​លាង​សម្អាត​ដៃ និង​សម្ភារៈ​

កម្ពុជា ព័ត៌មាន 2022-01-23 20:20:316093កម្ពុជា ព័ត៌មាន លើបណ្តាញមជ្ឈមណ្ឌលព័ត៌មាន

ព្រៃវែង៖ បង្គន់អនាម័យចំនួន១២ ព្រមទាំងបរិក្ខារលាងសម្អាតដៃ និងសម្ភារៈទឹកស្អាតត្រូវបានប្រគល់ជូនសាលាចំនួន១០ក្នុងខេត្តព្រៃវែង ដើម្បីជាការរួមចំណែកជួយលើកកម្ពស់ដល់ផ្នែកសុខភាពសិក្សានៅតាមសាលារៀន ដែលជួយឲ្យកុមារមានទម្លាប់រស់នៅស្អាត ហូបស្អាត និងប្រកបដោយផាសុកភាព ព្រោះថាបញ្ហាសុខភាព គឺជាផ្នែកមួយដ៏សំខាន់ជួយដល់ ផ្នែកបញ្ញាស្មារតី ក្នុងការសិក្សាពោរពេញដោយសមត្ថភាព ដែលជាមូលដ្ឋានគ្រឹះដល់កុមារ សម្រាប់បន្តការសិក្សាទៅថ្នាក់លើបន្តទៀត ដែលឈានទៅដល់ការកំណត់គោលដៅជីវិតទៅថ្ងៃអនាគតផងដែរ ។

 

ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនេះលោកជំទាវបានមានប្រសាសន៍ថាការផ្ដល់នូវបង្គន់អនាម័យចំនួន១២ បរិក្ខារលាងសម្អាតដៃ និងសម្ភារៈទឹកស្អាតនេះមិនត្រឹមតែផ្ដល់នូវសេវាសុខភាព អនាម័យនោះទេ ប៉ុន្តែវាបានជួយដល់ការទប់ស្កាត់ដល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងបរិបទថ្មីផងដែរ។

 

លោកជំទាវក៏បានថ្លែងអំណរគុណដល់គណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សហគម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ អង្គការដៃគូនានា ជាពិសេសអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានសហការជាមួយក្រសួងអប់រំបង្កើតនូវសមិទ្ធផលនេះឡើង និងបានចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមកបានយ៉ាងល្អប្រសើរ ហើយលោកជំទាវស្នើសុំឲ្យបន្តយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ស្តង់ដារសុខភាព អនាម័យ របស់អង្គការ សុខភាពពិភពលោក និងក្រសួង សុខាភិបាលដែលបានណែនាំ ៕

 


Comment:

Comment record:

No data was queried!

Copyright Cambodia Online All Rights Reserved.