"វិទ្យាសាស្ត្រ​បរិស្ថាន" បានក្លាយជាប្រធានបទថ្ងៃទី១ នៃ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត

កម្ពុជា ព័ត៌មាន 2021-01-25 20:16:435622កម្ពុជា ព័ត៌មាន លើបណ្តាញមជ្ឈមណ្ឌលព័ត៌មាន

រាជធានីភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ នាថ្ងៃទី១ បានបញ្ចប់ទៅ ក្រោមប្រធានបទ "វិទ្យាសាស្ត្របរិស្ថានដោយឆ្នាំនេះជាលើកទី១ហើយដែលកម្មវិធីនេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញជំនួសវិញ ដោយសារវិបត្តិនៃជំងឹកូវីដ-១៩។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់កិត្តិយសថ្លែងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធី ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១។

 

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកទឹកចិត្តក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ឱ្យត្រងត្រាប់ស្ដាប់ ទទួលយកទស្សនាទានថ្មីៗ និងឱកាសនានាពីការអប់រំស្ទែមដែលជាមុខវិជ្ជាដ៏មានសក្ដានុពលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ ដែលជាពិព័រណ៍ស្ទែមនៅលើបណ្ដាញអនឡាញដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភ និងដៃគូសហការទាំងអស់ ដែលជួយឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន។ តាមរយៈពិព័រណ៍ដូចនេះ ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោក ក្នុងការរួមចំណែកកសាងអនាគតប្រកបដោយចីរភាព។

 

សូមជម្រាបថា សម្រាប់ថ្ងៃទី១នេះ មានកម្មវិធីផ្សេងៗដូចជា ការអប់រំអំពីអ្វីដែលហៅថាវិទ្យាសាស្ត្របរិស្ថាន ការសម្ដែងសិល្បៈ ការធ្វើបទបង្ហាញ កម្មវិធីប្រកួតប្រជែង Smart STEM Challenge សិក្ខាសាលាស្ដីពី "អាជីពក្នុងវិស័យវិទ្យាសាស្ត្របរិស្ថាននិងការទស្សនាខ្សែភាពយន្តផ្សេងៗផងដែរ ដែលសុទ្ធសឹងមានអត្ថប្រយោជន៍សម្រាប់យុវជនក្នុងការស្វែងយល់ និងឈោងចាប់ឱកាស៕

 


Comment:

Comment record:

No data was queried!

Copyright Cambodia Online All Rights Reserved.